ចូលរៀន

សូមបញ្ចូលលេខទូរសព្ទរបស់អ្នក

ចង់សាកមុនទិញ/ចុះឈ្មោះ? បញ្ចូលលេខទូរសព្ទខាងលើ រួចចុច “សាកល្បង ៥ម៉ោង”។ ឧបករណ៍មួយអាចសាកបានតែម្ដងប៉ុណ្ណោះ។

មិនទាន់មានឈ្មោះ? ស្នើសុំចុះឈ្មោះ

ដឹកនាំដោយ៖ លោកគ្រូ ហុន ម៉ុម
017 47 66 64
Logo Rean.org

១. ក្បួនសរសេរ Prompt បញ្ជា AI ឲ្យបានត្រឹមត្រូវ

មើល Video មេរៀន

ចុចទីនេះដើម្បីមើលវីដេអូណែនាំភ្លាមៗ មិនបាច់រកក្នុង Menu ទៀតទេ។

សូមស្វាគមន៍លោកគ្រូអ្នកគ្រូនៃ Rean.org ទាំងអស់គ្នា! បច្ចុប្បន្ននេះ ការចេះប្រើប្រាស់ AI (ដូចជា Google Gemini ឬ ChatGPT) គឺជាជំនាញដ៏ចាំបាច់បំផុត។ AI ប្រៀបបាននឹងសិស្សដ៏មហាឆ្លាតម្នាក់ ដែលបានអានសៀវភៅអស់រាប់លានក្បាលជុំវិញពិភពលោក ប៉ុន្តែបញ្ហារបស់វាគឺ "វាមិនដឹងថាចៅហ្វាយនាយ (គឺរូបយើង) ចង់បានអ្វីឲ្យប្រាកដនោះទេ"

ប្រសិនបើយើងសួរវាដោយប្រើពាក្យខ្លីៗ ទូទៅពេក វានឹងឆ្លើយមកវិញបែបខ្លីៗ ទូទៅ និងជួនកាលខុសពីអ្វីដែលយើងចង់បាន។ ដូច្នេះហើយ ទើបយើងត្រូវរៀនពីសិល្បៈនៃការបញ្ជា ដែលគេហៅថា "Prompt Engineering"

រូបមន្តបញ្ជា "៥ ចំណុច" សម្រាប់គ្រូបង្រៀន (The 5 Pillars)៖ ដើម្បីឲ្យ AI ឆ្លើយតបបានចំគោលដៅ ១០០% លោកគ្រូអ្នកគ្រូត្រូវសរសេរប្រយោគបញ្ជាដោយរួមបញ្ចូលធាតុទាំង ៥ នេះ៖
  1. តួនាទី (Role)៖ ត្រូវប្រាប់ AI ឲ្យដើរតួជាអ្នកជំនាញអ្វីមួយ ដើម្បីឲ្យវាប្តូរវាក្យសព្ទ និងកម្រិតចំណេះដឹង។ (ឧទាហរណ៍៖ "ចូរអ្នកដើរតួជាគ្រូបង្រៀនគណិតវិទ្យា...")
  2. កិច្ចការ (Task)៖ តើចង់ឲ្យវាធ្វើអ្វីពិតប្រាកដ? (ឧទាហរណ៍៖ "សូមបង្កើតលំហាត់ប្រឡងប្រចាំខែចំនួន ១០...")
  3. បរិបទ (Context)៖ តើអ្នកយកលទ្ធផលនេះទៅប្រើជាមួយនរណា? កម្រិតណា? (ឧទាហរណ៍៖ "សម្រាប់សិស្សថ្នាក់ទី១០ ដែលមានកម្រិតមធ្យម...")
  4. ទម្រង់ (Format)៖ ចង់បានលទ្ធផលចេញមកជារាងអ្វី? (ឧទាហរណ៍៖ "សូមសរសេរជាទម្រង់តារាង និងមានចម្លើយនៅខាងក្រោម...")
  5. ដែនកំណត់ (Constraint)៖ ប្រាប់ពីអ្វីដែលវា ហាមធ្វើ ដាច់ខាត។ (ឧទាហរណ៍៖ "ហាមប្រើពាក្យបច្ចេកទេសកម្រិតសាកលវិទ្យាល័យដែលពិបាកយល់...")

ការប្រៀបធៀបដើម្បីឲ្យងាយយល់៖

បញ្ជាមិនល្អ (ខ្វះទិន្នន័យ)៖ "រកលំហាត់គណិតឲ្យមួយមក។"
(លទ្ធផល៖ AI អាចនឹងឲ្យលំហាត់ថ្នាក់មហាវិទ្យាល័យ ដែលសិស្សយើងរៀនមិនទាន់ដល់ ឬឲ្យលំហាត់បូកដកលេខក្មេងថ្នាក់ទី១ ព្រោះយើងអត់បានប្រាប់កម្រិតវា។)

បញ្ជាល្អឥតខ្ចោះ (មានរូបមន្តទាំង៥)៖

"[១. តួនាទី] ចូរអ្នកដើរតួជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាដ៏ពូកែម្នាក់ប្រចាំវិទ្យាល័យ។

[២. កិច្ចការ] សូមជួយបង្កើតលំហាត់អនុវត្តន៍ចំនួន ៥ ទាក់ទងនឹងមេរៀនសមីការដឺក្រេទី២។

[៣. បរិបទ] លំហាត់ទាំងនេះគឺរៀបចំឡើងសម្រាប់សិស្សថ្នាក់ទី១០ ដែលទើបតែរៀនមេរៀននេះដំបូង។ ដូច្នេះពួកគេត្រូវការលំហាត់ដែលមានការពន្យល់ច្បាស់លាស់។

[៤. ទម្រង់] សូមរៀបចំលំហាត់ពីងាយទៅពិបាក ហើយសូមផ្តល់នូវរបៀបដោះស្រាយមួយជំហានម្តងៗ (Step-by-step) នៅផ្នែកខាងក្រោមនៃលំហាត់នីមួយៗ។

[៥. ដែនកំណត់] សូមកុំដាក់លំហាត់ណាដែលមានចម្លើយជាឫសសាំញ៉ាំពេក ព្រោះចង់ឲ្យសិស្សងាយយល់ពីគោលការណ៍គ្រឹះសិន។"

២. ការងាររដ្ឋបាល ការបង្រៀន និងបង្កើតគម្រោង

ក្នុងនាមជាគ្រូបង្រៀន យើងមិនត្រឹមតែបង្រៀនក្នុងថ្នាក់ទេ តែយើងត្រូវចំណាយពេលរាប់ម៉ោងលើការងាររដ្ឋបាល សរសេរលិខិតផ្សេងៗ រៀបចំកិច្ចតែងការ និងរកនឹកវិធីសាស្ត្របង្រៀនថ្មីៗ។ ឥឡូវនេះ លោកគ្រូអ្នកគ្រូអាចប្រគល់ការងារទាំងនេះឲ្យ AI ធ្វើជំនួសបាន ដោយចំណាយពេលមិនដល់ ២នាទីឡើយ។

ក. ការព្រាងលិខិតផ្លូវការ ឬលិខិតរដ្ឋបាល

"ចូរអ្នកដើរតួជាលេខាធិការសាលាដ៏មានបទពិសោធន៍។ សូមជួយព្រាងលិខិតអញ្ជើញអាណាព្យាបាលសិស្សមកប្រជុំ។
- គោលបំណង៖ ដើម្បីពិភាក្សាអំពីលទ្ធផលសិក្សាប្រចាំឆមាសទី១ និងបញ្ហាវិន័យសិស្ស (ការគេចសាលា) របស់សិស្សមួយចំនួន។
- ទម្រង់៖ សូមសរសេរជាទម្រង់ផ្លូវការ មានការគោរពខ្ពស់ និងប្រើប្រាស់ពាក្យពេចន៍ទន់ភ្លន់តែម៉ឺងម៉ាត់។
- សូមបញ្ជាក់ប្រាប់ពួកគាត់ថា ការចូលរួមរបស់មាតាបិតាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកែប្រែអនាគតកូនៗ។
- នៅខាងចុង សូមទុកចន្លោះទំនេរសម្រាប់បំពេញ កាលបរិច្ឆេទ ម៉ោង ទីកន្លែង និងកន្លែងសម្រាប់ខ្ញុំ (គ្រូបន្ទុកថ្នាក់) ចុះហត្ថលេខា។"

ខ. ការរៀបចំកិច្ចតែងការបង្រៀន (Detailed Lesson Plan)

"ខ្ញុំជាគ្រូបង្រៀនមុខវិជ្ជារូបវិទ្យាថ្នាក់ទី១១។ សូមជួយព្រាងកិច្ចតែងការបង្រៀនរយៈពេល ១ម៉ោង (៦០នាទី) សម្រាប់មេរៀន 'ថាមពលស៊ីនេទិច'។ សូមបែងចែកកិច្ចតែងការនេះជា ៥ ដំណាក់កាល៖
១. រំលឹកមេរៀនចាស់ (៥នាទី)
២. ការទាក់ទាញចំណាប់អារម្មណ៍/Hook (៥នាទី) - សូមរកវិធីចាប់ផ្តើមមេរៀនឲ្យភ្ញាក់ផ្អើល
៣. ការពន្យល់មេរៀនថ្មី (៣០នាទី) - ពន្យល់ទ្រឹស្តី និងរូបមន្ត
៤. ការអនុវត្តន៍ជាក្រុម (១៥នាទី) - សូមបង្កើតសកម្មភាពមួយឲ្យសិស្សពិភាក្សាគ្នា
៥. សំណួរពង្រឹងចំណេះ (៥នាទី)
ចំណាំ៖ សូមណែនាំការពិសោធន៍ងាយៗដែលគ្រូអាចធ្វើបានក្នុងថ្នាក់ ដោយប្រើតែសម្ភារៈប្រចាំថ្ងៃ។"

គ. ការរកដំណោះស្រាយបញ្ហាវិន័យ និងចិត្តវិទ្យាសិស្ស

"ចូរអ្នកដើរតួជាអ្នកជំនាញចិត្តវិទ្យាអប់រំកុមារនិងយុវជន។ ខ្ញុំមានសិស្សប្រុសម្នាក់រៀនថ្នាក់ទី១០។ គាត់ជាក្មេងឆ្លាត ប៉ុន្តែថ្មីៗនេះគាត់តែងតែឡូឡាក្នុងថ្នាក់ ចូលចិត្តរំខានអ្នកដទៃពេលកំពុងរៀន និងហាក់ដូចជាចង់ទាមទារចំណាប់អារម្មណ៍។
តើខ្ញុំជាគ្រូបង្រៀន គួរប្រើវិធីសាស្ត្រនិយាយទល់មុខជាមួយគាត់បែបណា ដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាត្រូវគេស្តីបន្ទោសរើសអើង តែអាចធ្វើឲ្យគាត់យល់ពីកំហុស និងកែប្រែឥរិយាបថគាត់បាន? សូមប្រាប់ខ្ញុំពីជំហាននៃការនិយាយស្តីជាចំណុចៗមក។"

៣. ការវិភាគពិន្ទុ និងទិន្នន័យសិស្សយ៉ាងរហ័ស

ការអង្គុយបូកសរុបពិន្ទុ រកមើលសិស្សដែលខ្សោយ ឬរៀបចំចំណាត់ថ្នាក់ គឺជាការងារដែលហត់នឿយ និងចំណាយពេលរាប់ម៉ោងនៅចុងខែនីមួយៗ។ ជាមួយ Google AI (ជាពិសេសបើលោកគ្រូអ្នកគ្រូប្រើ Gemini Advanced) លោកគ្រូអ្នកគ្រូគ្រាន់តែ Copy ទិន្នន័យចេញពី Excel ហើយ Paste បញ្ចូលទៅក្នុង AI នោះវានឹងក្លាយជាអ្នកវិភាគទិន្នន័យប្រចាំខ្លួនយើងតែម្តង។

របៀបអនុវត្តជាក់ស្តែង (Step-by-Step)៖
១. បើកឯកសារ Excel ដែលមានបញ្ជីឈ្មោះ និងពិន្ទុសិស្សរបស់លោកគ្រូអ្នកគ្រូ។
២. Highlight តារាងនោះទាំងមូល (រួមទាំងក្បាលតារាងដូចជា ឈ្មោះ, ភេទ, ពិន្ទុគណិត, ពិន្ទុខ្មែរ...) រួចចុច Ctrl + C (Copy)
៣. បើកកម្មវិធី Google Gemini រួច Paste (Ctrl + V) ទិន្នន័យនោះចូលក្នុងប្រអប់វាយអត្ថបទ។
៤. កុំទាន់អាលចុចបញ្ជូន! សូមវាយថែមប្រយោគបញ្ជា (Prompt) ដ៏លម្អិតដូចខាងក្រោម រួចសឹមចុច Enter។

"ចូរអ្នកដើរតួជាអ្នកវិភាគទិន្នន័យអប់រំដ៏ជំនាញ។ ខាងក្រោមនេះគឺជាទិន្នន័យពិន្ទុប្រឡងប្រចាំខែរបស់សិស្សក្នុងបន្ទប់ដែលខ្ញុំគ្រប់គ្រង។ ដោយផ្អែកលើទិន្នន័យនេះ សូមអ្នកជួយធ្វើការវិភាគ និងផ្តល់ចម្លើយតាមសំណូមពរខាងក្រោម៖

១. ស្វែងរកសិស្សខ្សោយ៖ សូមទាញយកឈ្មោះសិស្ស ៥នាក់ ដែលមានពិន្ទុសរុបទាបជាងគេបំផុត និងបញ្ជាក់ថាពួកគេខ្សោយមុខវិជ្ជាអ្វីខ្លាំងជាងគេ។
២. ស្វែងរកសិស្សរីកចម្រើន៖ សូមរកមើលសិស្សណាខ្លះ ដែលខែមុនមានពិន្ទុទាប ប៉ុន្តែខែនេះមានពិន្ទុកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដើម្បីខ្ញុំអាចរៀបចំរង្វាន់លើកទឹកចិត្តពួកគាត់។
៣. បង្កើតតារាងបំប៉ន៖ សូមទាញយកឈ្មោះសិស្សទាំងអស់ដែលធ្លាក់ (ពិន្ទុក្រោមមធ្យមភាគ) លើមុខវិជ្ជា 'គណិតវិទ្យា' មកបង្កើតជាតារាងថ្មីមួយ ដើម្បីខ្ញុំងាយស្រួលកោះហៅពួកគាត់មករៀនបំប៉នបន្ថែម។
៤. សេចក្តីសន្និដ្ឋានទូទៅ៖ តើជារួម សិស្សក្នុងថ្នាក់នេះរៀនខ្សោយមុខវិជ្ជាអ្វីជាងគេ? តើខ្ញុំគួរមានវិធានការបែបណា?

[ចុច Paste ទិន្នន័យ Excel របស់អ្នកនៅទីនេះ]"

៤. ការបង្កើត Web App ដោយមិនចាំបាច់សរសេរកូដ

នេះជាជំនាញកម្រិតខ្ពស់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ! លោកគ្រូអ្នកគ្រូអាចបញ្ជាឲ្យ AI សរសេរកូដបង្កើតជាកម្មវិធីខ្នាតតូច (Web App) សម្រាប់ប្រើប្រាស់ក្នុងថ្នាក់រៀនដោយឥតគិតថ្លៃ ទោះបីជាលោកគ្រូអ្នកគ្រូមិនចេះមុខវិជ្ជាកុំព្យូទ័រទាល់តែសោះក៏ដោយ។

ក្បួនវេទមន្ត៖ ដើម្បីឲ្យកម្មវិធីនេះដើរបានដោយមិនបាច់ប្រើ Server ឬ Internet លោកគ្រូអ្នកគ្រូត្រូវបញ្ជាដាច់ខាតទៅ AI ថា "សូមសរសេរកូដ HTML, CSS និង JavaScript ទាំងអស់បញ្ចូលគ្នានៅក្នុង File តែមួយ (Single HTML File)"
ជំហាននៃការធ្វើ (ឧទាហរណ៍៖ កម្មវិធីចាប់ឆ្នោតហៅឈ្មោះសិស្ស)
១. ចូលទៅកាន់ Google Gemini ។
២. Copy ល្បះនេះយកទៅបញ្ជាវា៖

"សូមអ្នកដើរតួជាអ្នកសរសេរកូដកម្មវិធីដ៏ពូកែម្នាក់។ សូមជួយបង្កើតកម្មវិធី Web App សម្រាប់គ្រូបង្រៀនហៅឈ្មោះសិស្សចាប់ឆ្នោត (Random Name Picker)។
លក្ខខណ្ឌដែលត្រូវគោរព៖
- ត្រូវសរសេរកូដ HTML, CSS និង JS ទាំងអស់បញ្ចូលគ្នាតែមួយ (Single File)។
- ត្រូវមានប្រអប់ Textbox ធំមួយសម្រាប់ឲ្យគ្រូ Paste បញ្ជីឈ្មោះសិស្សចូល (មួយឈ្មោះមួយបន្ទាត់)។
- ត្រូវមានប៊ូតុងធំមួយពណ៌ខៀវដាក់ពាក្យថា 'ចាប់ឆ្នោតឥឡូវនេះ'។
- ពេលចុចប៊ូតុង ត្រូវមានចលនា (Animation) ឈ្មោះរត់ញាប់ៗរយៈពេល ៣វិនាទី រួចទើបលោតបញ្ចេញឈ្មោះសិស្សដែលកោះហៅចំកណ្តាលអេក្រង់ដោយមានអក្សរធំៗ និងមាន Effect ក្រដាសពណ៌ធ្លាក់ចុះមក (Confetti Effect) អបអរសាទរ។
- សូមរចនា UI ឲ្យមានភាពទាន់សម័យ មានស្រមោល (Shadow) និងមាន Background ពណ៌ Gradient ស្រស់ស្អាត។"

៣. ពេល AI សរសេរកូដចេញមកចប់ វាមានកូដអក្សរអង់គ្លេសញឹកៗ។ សូមកុំខ្វល់! គ្រាន់តែចុចប៊ូតុង Copy code នៅជ្រុងខាងស្តាំខាងលើនៃប្រអប់កូដនោះ។
៤. បើកកម្មវិធី Notepad នៅក្នុងកុំព្យូទ័ររបស់អ្នក (ចុច Start រួចវាយពាក្យ Notepad)។
៥. ចុច Paste (Ctrl+V) កូដដែលទើប Copy នោះចូលក្នុង Notepad។
៦. ចុច File > Save As... ដាក់ឈ្មោះថា Random.html (ចាំបាច់ត្រូវមានពាក្យ .html នៅចុងបញ្ចប់) ហើយត្រង់ Save as type: ជ្រើសរើសយក All Files (*.*)
៧. ចុច Save។ ឥឡូវនេះសូមទៅចុចបើក File ដែលអ្នកទើបតែ Save នោះ វានឹងលោតចេញជាកម្មវិធីកោះហៅឈ្មោះសិស្សយ៉ាងឡូយ ដែលជាស្នាដៃរបស់អ្នកផ្ទាល់!

៥. ការបង្កើត Gems (ជំនួយការផ្ទាល់ខ្លួន)

តើលោកគ្រូអ្នកគ្រូហត់នឿយនឹងការវាយ Prompt ប្រាប់តួនាទី និងក្បួនខ្នាតទៅកាន់ AI ដដែលៗរាល់ថ្ងៃមែនទេ? Gems នៅក្នុង Google Gemini (សម្រាប់គណនី Advanced) គឺជាមុខងារដែលអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូបង្កើត AI ផ្ទាល់ខ្លួនមួយ ដែលយើងបាន "បញ្ចូលខួរក្បាល និងចរិតលក្ខណៈ" ទុកជាមុន។

គំនិតបង្កើត Gems សម្រាប់គ្រូបង្រៀនមានដូចជា៖

  • Gem គ្រូចេញវិញ្ញាសា៖ យើងប្រាប់វាទុកជាមុនថាត្រូវចេញសំនួររបៀបម៉េច។ ពេលយើងប្រើ យើងគ្រាន់តែវាយពាក្យ "មេរៀនរស្មីសំយោគ" វានឹងរៀបចំវិញ្ញាសាចេញមកមួយសន្លឹកពេញភ្លាម ដោយមិនបាច់យើងបញ្ជាអីច្រើនទៀតទេ។
  • Gem អ្នកកែវេយ្យាករណ៍ និងរចនាបថ៖ គ្រាន់តែទម្លាក់អត្ថបទចូល វានឹងកែពាក្យខុសអក្ខរាវិរុទ្ធខ្មែរ ឬកែប្រយោគឲ្យទៅជាទម្រង់រដ្ឋបាល ដោយស្វ័យប្រវត្តិ។
របៀបបង្កើត Gem ដ៏មានប្រសិទ្ធភាព៖

នៅពេលលោកគ្រូអ្នកគ្រូចុចបង្កើត Gem វានឹងមានប្រអប់ធំមួយឈ្មោះថា Instructions។ ទីនេះមិនមែនជាកន្លែងសួរសំណួរទេ តែវាជាកន្លែងសរសេរ "ច្បាប់វិន័យ" ដែល Gem នោះត្រូវអនុវត្តតាមមួយជីវិត។ ឧទាហរណ៍ ការបង្កើត Gem ចេញវិញ្ញាសា៖

"អ្នកគឺជាជំនួយការដ៏តឹងរ៉ឹងផ្នែកចេញវិញ្ញាសាគណិតវិទ្យាសម្រាប់វិទ្យាល័យ។ កាតព្វកិច្ចតែមួយគត់របស់អ្នកគឺ៖ រាល់ពេលដែលខ្ញុំប្រាប់ពីចំណងជើងមេរៀន អ្នកត្រូវបង្កើតលំហាត់ប្រឡងចំនួន ១០ ដែលបែងចែកជា ៣កម្រិតជានិច្ច (ងាយ ៣, មធ្យម ៤, ពិបាក ៣)។

វិន័យដែលត្រូវអនុវត្តដាច់ខាត៖
១. អ្នកមិនត្រូវនិយាយពាក្យសួស្តី ឬពន្យល់អ្វីវែងឆ្ងាយនៅដើមទីឡើយ គឺត្រូវចេញវិញ្ញាសាមកតែម្តង។
២. រាល់លំហាត់ទាំងអស់ត្រូវតែមានចម្លើយ និងរបៀបដោះស្រាយយ៉ាងលម្អិត ប៉ុន្តែត្រូវដាក់វានៅទំព័របន្ទាប់ (ខាងក្រោមគេបង្អស់) ដើម្បីកុំឲ្យសិស្សឃើញចម្លើយមុនធ្វើលំហាត់។
៣. ប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវបំផុតតាមវចនានុក្រមសម្តេចជួនណាត។"

៦. ការបង្វឹកស៊ីជម្រៅក្នុង Google AI Studio

ប្រសិនបើលោកគ្រូអ្នកគ្រូចង់ក្លាយជាអ្នកជំនាញ AI ពេញតួ Google AI Studio (aistudio.google.com) គឺជាកន្លែងដែលត្រូវទៅ។ វាប្រៀបដូចជា "ផ្ទះបាយផ្នែកខាងក្រោយ" ដែលអនុញ្ញាតឲ្យយើងចូលទៅកាច់ចង្កូត ឬកំណត់គ្រឿងផ្សំរបស់ AI ដល់ឫសគល់តែម្តង មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ពីខាងក្រៅទៀតទេ។

១. System Instructions (ការណែនាំប្រព័ន្ធកម្រិតខ្ពស់)

វាមិនមែនជា Prompt ធម្មតាទេ តែវាជា វិន័យដែក (Core Behavior) ដែល AI ត្រូវតែគោរព ទោះបីជាអ្នកប្រើប្រាស់ព្យាយាមវាយសួរ ឬបោកបញ្ឆោតវាយ៉ាងណាក៏ដោយ។

ឧទាហរណ៍ System Instruction សម្រាប់ភ្ជាប់ក្នុងសាលា Rean.org៖
"អ្នកគឺជា AI តំណាងឲ្យសាលា Rean.org។ តួនាទីរបស់អ្នកគឺឆ្លើយតបតែរឿងទាក់ទងនឹងការសិក្សា គរុកោសល្យ និងវិន័យសាលាប៉ុណ្ណោះ។ ប្រសិនបើសិស្សសួររឿងនយោបាយ សាសនា រឿងហ្គេម ឬរឿងកម្សាន្តដែលមិនទាក់ទងនឹងការរៀនសូត្រ អ្នកត្រូវតែបដិសេធដោយគួរសមបំផុត ហើយទាញពួកគេឲ្យត្រឡប់មកពិភាក្សាពីរឿងរៀនសូត្រវិញជានិច្ច។ អ្នកមិនត្រូវនិយាយភាសាផ្សេងក្រៅពីភាសាខ្មែរឡើយ។"

២. ការប្រើប្រាស់មុខងារ Temperature (សីតុណ្ហភាពនៃការគិត)

នៅក្នុង AI Studio មានប្រអប់មួយនៅខាងស្តាំឲ្យយើងទាញសារ៉េលេខ Temperature ចាប់ពី 0.0 ដល់ 2.0។ តើវាមានន័យដូចម្តេច? វាគឺជាការកំណត់កម្រិតនៃការ "ស្រមើស្រមៃ ឬការប្រថុយប្រថាន" របស់ AI។

  • Temperature ចន្លោះ 0.0 ដល់ 0.3៖ AI នឹងឆ្លើយតបបែបត្រង់ៗ ម៉ឺងម៉ាត់ មានរបៀបរៀបរយ ដូចម៉ាស៊ីនគិតលេខ។ វាជាការកំណត់ដ៏ល្អបំផុតសម្រាប់៖ មុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ការសរសេរកូដ និងការបូកសរុបទិន្នន័យពិន្ទុ ព្រោះយើងមិនចង់ឲ្យ AI ស្រមើស្រមៃបង្កើតចម្លើយខុសពីការពិតនោះទេ។
  • Temperature ចន្លោះ 0.7 ដល់ 1.0 ឡើងទៅ៖ AI នឹងចាប់ផ្តើមប្រើការស្រមើស្រមៃខ្ពស់ សរសេរមានទឹកដម ប្រើពាក្យប្លែកៗ និងមានគំនិតច្នៃប្រឌិត។ វាជាការកំណត់ដ៏ល្អបំផុតសម្រាប់៖ មុខវិជ្ជាអក្សរសាស្ត្រ ការតែងសេចក្តី រកគំនិតធ្វើគម្រោងថ្មីៗ ឬសរសេរកំណាព្យ ជាដើម។

៧. ឧបករណ៍បង្កើត Prompt ដោយស្វ័យប្រវត្តិ

ដើម្បីសម្រួលដល់ការងារ កុំបារម្ភប្រសិនបើលោកគ្រូអ្នកគ្រូទន្ទេញរូបមន្ត "៥ចំណុច" មិនចាំ! លោកគ្រូអ្នកគ្រូគ្រាន់តែបំពេញចន្លោះនីមួយៗខាងក្រោមឲ្យបានខ្លីៗ រួចប្រព័ន្ធរបស់យើងនឹងចងក្រងវាទៅជា Prompt ដ៏មានអានុភាព និងត្រូវតាមស្តង់ដារមួយ ដើម្បីឲ្យលោកគ្រូអ្នកគ្រូ Copy យកទៅប្រើប្រាស់ក្នុង AI ភ្លាមៗ។

លទ្ធផល Prompt របស់អ្នក (ត្រៀមយកទៅប្រើ)៖
សូមបំពេញព័ត៌មាននៅក្នុងប្រអប់ខាងលើ រួចចុចប៊ូតុង "ចុចបង្កើត Prompt របស់អ្នកនៅទីនេះ"...
សៀវភៅទី២

វិធីសាស្ត្រប្រើប្រាស់ Google AI Studio
សម្រាប់ការងាររដ្ឋបាលសាលា

ជួយសន្សំសំចៃពេលវេលា ធានាភាពត្រឹមត្រូវ និងពង្រឹងគុណភាពឯកសារផ្លូវការក្នុងស្ថាប័នអប់រំរបស់អ្នក។

រូបមន្ត ៥ ចំណុច & System Prompt

ដើម្បីឱ្យ AI យល់ពីការងាររដ្ឋបាល សូមប្រើរូបមន្ត R-C-T-F-T
Role (តួនាទី) Context (បរិបទ) Task (ភារកិច្ច) Format (ទម្រង់) Tone (សម្លេង)

System Instructions

អ្នកគឺជាប្រធានរដ្ឋបាលសាលារៀនដ៏ឆ្នើមម្នាក់ និងមានបទពិសោធន៍ខ្ពស់។ ភារកិច្ចចម្បងរបស់អ្នកគឺជួយរៀបចំលិខិតបទដ្ឋានគតិយុត្ត សេចក្តីជូនដំណឹង របាយការណ៍ និងឆ្លើយតបទៅកាន់មាតាបិតាសិស្ស ឬបុគ្គលិក ប្រកបដោយវិជ្ជាជីវៈ។ គោលការណ៍ត្រូវអនុវត្ត៖ 1. រាល់ការសរសេរលិខិត ត្រូវមានទម្រង់ផ្លូវការ (មានកាលបរិច្ឆេទ, កម្មវត្ថុ, សេចក្តីផ្តើម, ខ្លឹមសារ, និងបញ្ចប់)។ 2. រាល់ការឆ្លើយតបសំណួរមាតាបិតា ត្រូវទន់ភ្លន់ មានសុជីវធម៌ និងផ្តល់ដំណោះស្រាយច្បាស់លាស់។ 3. ការតាក់តែងលិខិតរដ្ឋបាលទាក់ទងនឹងបុគ្គលិក ត្រូវរក្សាការសម្ងាត់ និងមានភាពម៉ឺងម៉ាត់។ 4. រាល់ពេលស្នើសុំបង្កើតរបាយការណ៍ទិន្នន័យ ត្រូវរៀបចំជាទម្រង់ 'តារាង (Table)'។ 5. ប្រសិនបើព័ត៌មានមិនច្បាស់លាស់ ត្រូវសួរដេញដោលបញ្ជាក់សិន ហាមទាយស្មាន។ 6. ប្រើប្រាស់ភាសាខ្មែរផ្លូវការ ត្រឹមត្រូវតាមអក្ខរាវិរុទ្ធជានិច្ច។

ការកំណត់ Model

ដើម្បីឱ្យឯកសាររដ្ឋបាលត្រឹមត្រូវ កុំឱ្យ AI ចេះតែប្រឌិត ឬប្រើពាក្យសិល្បៈពេក៖

សូមកំណត់ Temperature ត្រឹម៖ 0.1 - 0.3

អាថ៌កំបាំងទិន្នន័យចាស់

កុំឱ្យ AI គិតទម្រង់ថ្មីខ្លួនឯង បើអ្នកមានទម្រង់ Word/Excel ចាស់ គ្រាន់តែ Copy ក្បាលតារាង បញ្ចូលទៅវា រួចប្រាប់វាថា៖

"ខាងក្រោមជាទម្រង់របាយការណ៍សាលាខ្ញុំ៖[Paste ចូល]។ សូមយកទិន្នន័យថ្មីនេះ បញ្ចូលក្នុងទម្រង់នោះឱ្យដូចដើមបេះបិទ!"

Copy & Paste

ឧទាហរណ៍ជាក់ស្តែងទាំង ១០


Video មេរៀន

មើល Video ណែនាំពី Google Gemini AI

គ្រប់គ្រង Video YouTube

បន្ថែម កែ ឬលុប Video មេរៀន (Admin Only)

គ្រប់គ្រងអ្នករៀន & Reset ឧបករណ៍

អនុម័ត | បដិសេធ | សំណើ Reset | កំណត់ Reset ខ្លួនឯង 12 ដង

សូមរង់ចាំ...